វិភាគបេតុងសម័យទំនើប៖ វណ្ណ ម៉ូលីវណ្ណ និង បរិបទស្ថាបត្យកម្ម
វេទិកាជួបជុំ
ថ្ងៃសៅរ៍ ទី២៥ ខែកក្តដា ឆ្នាំ២០១៥ ម៉ោង
វេទិកាជួបជុំកន្លះថ្ងៃនេះ នឹងលើកឡើងពីវិធីសាស្រ្តផ្សេងៗក្នុងការវិភាគពហុអត្ថន័យនៃស្ថាបត្យកម្ម និងលំហក្រុងសម័យទំនើប។ វាគ្មិនទាំង ៣ រូប ដែលសុទ្ធសឹងជាប្រវត្តិវិទូផ្នែកសិល្បៈ នឹងវិភាគ ស្ថាបត្យកម្មសម័យទំនើង ដែលទាក់ទងនឹងប្រវត្តិសាស្ត្រផ្សេងៗរួមមានទាំងប្រវត្តិវប្បធម៌ សង្គម នយោបាយ និងប្រវត្តិផ្សេងៗទៀតផងដែរ។
>>> វាគ្មិន៖
លោក រ៉ជឺ នែលសិន (Roger Nelson) បេក្ខបណ្ឌិតនៅសាកលវិទ្យាល័យ ទីក្រុងមែលប៊ន (University of Melbourne) និង អ្នករៀបចំពិព័រណ៍ឯករាជ្យ។ លោក រ៉ជឺ រស់នៅទីក្រុងភ្នំពេញ។
កញ្ញា ថាណាវី ចតប្រាដិត (Thanavi Chotpradit) បេក្ខបណ្ឌិតនៅសាកលវិទ្យាល័យ ទីក្រុងឡុងដ៍ (University of London) និង សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ សិល្បាកណ (Silpakorn University)។ កញ្ញា ថាណាវី រស់នៅទីក្រងបាំងកក។
លោក សាយម៉ុន ស៊ូន (Simon Soon) បេក្ខបណ្ឌិតទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ទីក្រុងស៊ីដនី (University of Sydney)។ លោក សាយម៉ុន រស់នៅទីក្រុងគូឡាឡាំពួ។
>>> “បេតុង និង ភាពសាមញ៖ ស្ថាបត្យកម្មទំនើបនៃគណបក្សប្រជាជន (១៩៣២-១៩៤៧)”
កញ្ញា ថាណាវី ចតប្រាដិត (Thanavi Chotpradit) នឹងណែនាំស្ថាបត្យកម្មទំនើប ជាភាសា ទស្សនៈវិទ្យាថ្មីនៃរបបគណបក្សប្រជាជន។ ស្ថាបត្យកម្មទំនើបនេះ ជាទូទៅត្រូវបានពណ៌នាថា គ្មានរូបរាងបែបបុរាណ ហើយលើកតម្កើងការស្រឡាញ់មនុស្សជាតិ សនិទាននិយម និង ទស្សនៈទំនើបនីយកម្ម និងភាពជឿនលឿន។ ដោយត្រូវបានកសាងពីសម្ភារៈទំនើបៗដូចជា ដែក បេតុង និង កញ្ចក់ ស្ថាបត្យកម្មបដិវត្តន៍នេះ បានក្លាយជានិមិត្តរូបនៃការលប់បំបាត់លំដាប់សង្គម។ កញ្ញា ថាណាវី ក៏នឹងលើកឡើងផងដែរ នូវជោគវាសនានៃវត្ថុវប្បធម៌ទាំងនេះ បន្ទាប់ពីរបបគណបក្សប្រជាជនបានដួលរលំនៅ ឆ្នាំ១៩៤៧។
>>>“អំពីភាពទំនើប “អនាមិក”៖ ហេតុអ្វីត្រូវមើលផ្ទះ ពេលយើងមើលស្ថាបត្យកម្មសម័យទំនើប”
លោក រ៉ជឺ នែលសិន (Roger Nelson) នឹងវិភាគរូបរាងដែលមានទំនាក់ទំនងនឹង ផ្ទះបុរាណឈើសង់ផុតពីដី នៅក្នុងស្នាដៃធំៗដោយ លោក វណ្ណ ម៉ូលីវណ្ណ ដោយ ប្រៀបធៀបនឹងស្ថាបត្យកម្មទំនើបផ្សេងៗទៀត ដែលកើតឡើងបន្ទាប់ពីឯករាជ្យ នៅក្នុងតំបន់អាស៊ីនេះ។ លោក រ៉ជឺ នឹងលើកឡើងផងដែរថា យើងគួរបង្កើនការស្រាវជ្រាវ និងការយកចិត្តទុកដាក់ ទៅលើអ្វីដែលគាត់ហៅ ភាពទំនើប “អនាមិក” គឺសំដៅលើ រួមទាំងអគារដែលមានទំហំតូចៗ ដូចជាផ្ទះស្នាក់នៅឯកជនជាដើម ដែលជាច្រើនយើងមិនស្គាល់ឈ្មោះអ្នកគូប្លង់ ប៉ុន្តែវាមានតួនាទីដ៏សំខាន់ ក្នុងការផ្លាស់ប្តូរនៃលំហក្រុងនៅសម័យទំនើប។
>>> “ធ្វើឲ្យ ណាន់យ៉ាង (Nanyang) ក្លាយជារូបីដោយបេតុង”
AUDIO
លោក សាយម៉ុន ស៊ូន (Simon Soon) នឹងពិនិត្យលើប្រវត្តិសាស្រ្តស្ថាបត្យកម្មនៃ សាកលវិទ្យាល័យ ណាន់យ៉ាង (Nanyang University) (១៩៥៦ - ១៩៨០) ដែលទាក់ទងនឹងជម្លោះមនោគមវិជ្ជានៃ «ណាន់យ៉ាង» (ពាក្យចិនដែលមានន័យថា «អាស៊ីអាគ្នេយ៍») ជាភាពទំនើបនៃវប្បធម៌ចិន។ លោក សាយម៉ុន នឹងពិនិត្យលើរបៀបដែលគេប្រើរចនាបថស្ថាបត្យកម្មបុរាណចិន ជាទម្រង់រចនាបែបនិមិត្តរូប ជាមួយនឹងអគារដែលទទួលឥទ្ធិពលពី គោលការណ៍វិធីទំនើបនៅត្រូពិច (តំបន់ក្តៅ)។ អគារសាកលវិទ្យាល័យ ដែលមានលក្ខណៈលាយបញ្ចូលគ្នានេះ បានបង្កើតជាកន្លែងមួយ ដែលមានគោលបំណងបណ្តុះការចង់ចាំសង្គម និងផ្សព្វផ្សាយពីវិជ្ជាវប្បធម៌ចិន។ ប៉ុន្តែនៅពេលដដែលនោះ និស្សិតដែលនិយមនយោបាយឆ្វេង មានពិសោធន៍ជាមួយកន្លែងនេះខុសពីគោលដៅនេះទៅវិញ។ លោក សាយម៉ុន នឹងវិភាគអំពីរបៀបដែលទម្រង់ស្ថាបត្យកម្មនេះ អាចរក្សាបាននូវគំនិតនិងទស្សនៈវិស័យមិនដាច់ស្រាច់ និងប្រជែងគ្នាជាច្រើន អំពីសាកលវិទ្យាល័យនេះ។
"Interpreting Modern Concrete: Vann Molyvann in Context"
Saturday 25 July, 2015
This half-day symposium proposes ways to interpret the multiple and layered meanings of modern architecture and urban environments. The three speakers are all art historians, who will discuss modern architecture in relation to cultural, social, political and other histories.
Speakers:
Roger Nelson, current PhD candidate at the University of Melbourne and independent curator, based in Phnom Penh.
Thanavi Chotpradit, current PhD candidate at the University of London and lecturer at Silpakorn University, based in Bangkok.
Simon Soon, recently completed PhD candidate at the University of Sydney, based in Kuala Lumpur.
Please choose the title of the lecture in order to watch the presentation.
>>> “On ‘Anonymous Modern’: Why Look at Houses when Looking at Modern Architecture”
Roger Nelson will analyze formal references to stilted wooden housing in Vann Molyvann's larger-scale projects, in comparison with other post-Independence modern architectures of the region. Roger will also argue for increased research on and attention to what he terms the "anonymous" modern: including smaller-scale structures such as private homes, the authorship of which is often unknown, yet which played an important role in the modern transformation of urban spaces.
>>> “Concrete & Simplicity: The People's Party's Modernist Architecture (1932-1947)”
Thanavi Chotpradit will introduce modernist architecture as the new aesthetic language of the People's Party regime. Roughly characterised by the abandonment of traditional architectural forms, the glorification of humanitarianism, rationalism and the idea of modernisation and progress, the revolutionary architecture, built from modern materials such as iron, concrete and glass became a signifier of the eradication of the social hierarchy. Thanavi will also address the fate of these cultural artefacts after the fall of the regime in 1947.
>>> “Concretising Nanyang” (unavailable in English)
Simon Soon will explore the architectural history of Nanyang University (1956 - 1980) in relation to the ideological contestations of Nanyang (a Chinese term for ‘Southeast Asia’) as a Chinese cultural modernity. He will consider how traditional Chinese architectural motifs are deployed as a signifying design feature together with built structures that draw on principles of tropical modernism. This hybrid built environment produces a landscape that is aimed at producing social memory and projecting Chinese cultural knowledge. At the same time, students committed to the political left experienced the space differently. Simon will consider how the architectural form sustains this spectrum of unresolved and contending visions for the university.